Saturday, January 23, 2016

សកម្មភាព ប្រកួតបាល់ទាត់ មិត្តភាព រវាងក្រុម Force Unify ជាមួយ ក្រុម Eco Team

កាលពីរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៦ ក្រុមកីឡាករនិស្សិត សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ បានរៀបចំ ការប្រកួតមិត្តភាព រវាងក្រុមបាល់ទាត់ Force Unify ជាមួយក្រុម Eco Team ក្នុងស្មារតីរាប់អាន និង ស្វែងយល់អំពី បច្ចេកទេសក្នុង ការប្រកួត ដើម្បីត្រៀម ចូលរួមពិធីបើកដំណើរការនូវរដូវកាលពាន់រង្វាន់បៀលប្រាយ សម្រាប់ឆ្នាំសិក្សា ២០១៥-២០១៦ ជាលទ្ធផលក្នុងការប្រកួតក្រុម Force Unify ទទួលបានគ្រាប់បញ្ចូលទី ៤គ្រាប់ ចំណែក Eco Team ទទួលបានគ្រាប់បញ្ចូលទី ២ គ្រាប់។