
ពិធីប្រគល់បាល់ជូនអញ្ញាកណ្តាលបើកកម្មវិធីប្រកួត
ការប្រគល់បាល់ជូនអញ្ញាកណ្តាលដើម្បីបើកពិធីប្រកួតបាល់ទាត់

Moutaina FC Team 2012
Go to Blogger edit html and find these sentences.

Hunter FC Team 2012
Go to Blogger edit html and find these sentences.

BBU-Youth FC Team 2012
Go to Blogger edit html and find these sentences.

Red-Bank FC Team 2012
Go to Blogger edit html and find these sentences.

Sirisopon FC Team 2012
Go to Blogger edit html and find these sentences.

Sirisopon FC Team 2012
BBU-BMC TEAM

Sirisopon FC Team 2012
BBU-BMC TEAM

ការប្រកួតបាល់ទាត់មិត្តភាពជាមួយគរុកោសល្យខេត្តសៀមរាប
សកម្មភាពក្រុមកីឡាករប្រចាំបៀលប្រាយ សាខាបន្ទាយមានជ័យ ប្រកួតជាមួួយគរុកោសល្យ ខេត្តសៀមរាប
Sunday, January 31, 2016
លទ្ធផលពូល A ក្រុម Force Unify ប្រកួត ជាមួយ Mountaina
4:07 AM
Build Bright University (BMC)
នៅថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ៤ និង ៣០នាទី សាកលវិទ្យាល័យ បៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ បានរៀបចំកា រប្រកួតរវាងក្រុម Force Unify និងក្រុម Mountaina នៅទីធ្លា របស់សាកលវិទ្យាល័យ សម្រាប់ការប្រកួត រវាងក្រុមទាំងពីរ បានឃើញថា មានការសាមគ្គី បានយ៉ាងល្អរវាង ក្រុមនីមួយៗហើយ ជាលទ្ធផលក្រុម Force Unify ទទួលបានលទ្ធផល ២គ្រាប់បញ្ចូលទី ចំណែកក្រុម Mountaina ទទួលបានលទ្ធផល ៣គ្រាប់បញ្ចូលទី។
Saturday, January 30, 2016
លទ្ធផលនៃការ ប្រកួតបាល់ទាត់ រវាងក្រុម Hunter និង ក្រុម EasyBet
8:25 PM
Build Bright University (BMC)
សកម្មភាពការប្រកួតបាល់ទាត់ សម្រាប់ពូល A ក្រុមដំបូងគេ កាលពី ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៦ រវាងក្រុម EasyBet United និង ក្រុម Hunter United នៅវេលាម៉ោង ៤ និង ៣០ នាទីរសៀល ដំណើរនៃ ការប្រកួតឃើញថាក្រុមនីមួយៗ ខិតខំ និង ព្យាយាមដណ្តើម គ្រាប់បាល់បញ្ចូលទី ដោយមានការសហការក្នុងក្រុមបានយ៉ាងល្អ ជាពិសេស លទ្ធផលចុងក្រោយ ក្រុម Easybet United បានទាត់បញ្ចូលទីបានចំនួន ១៦ គ្រាប់ ចំណែកក្រុម Hunter United ទទួលបានគ្រាប់បាល់បញ្ចូលទីបានតែចំនួន ២គ្រាប់ប៉ុណ្ណោះ។
អបអរសាទរ ពិធីបើកការប្រកួត បាល់ទាត់ ឆ្នាំ២០១៦
8:17 PM
Build Bright University (BMC)
អបអរសាទរ ពិធីបើកការប្រកួត បាល់ទាត់របស់ក្រុមនិស្សិត បៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៦ ដែលមានចូលរួមពី គណៈគ្រប់គ្រងរបស់សាកលវិទ្យាល័យ និង ក្រុមនិស្សិត់ទាំង ៨ក្រុម ជាពិសេសក៍ មានការសហការពីស្ថាប័នមួយចំនួនផងដែរ។
Saturday, January 23, 2016
សកម្មភាព ប្រកួតបាល់ទាត់ មិត្តភាព រវាងក្រុម Force Unify ជាមួយ ក្រុម Eco Team
10:34 PM
Build Bright University (BMC)
កាលពីរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៦ ក្រុមកីឡាករនិស្សិត សាកលវិទ្យាល័យបៀលប្រាយ សាខាខេត្តបន្ទាយមានជ័យ បានរៀបចំ ការប្រកួតមិត្តភាព រវាងក្រុមបាល់ទាត់ Force Unify ជាមួយក្រុម Eco Team ក្នុងស្មារតីរាប់អាន និង ស្វែងយល់អំពី បច្ចេកទេសក្នុង ការប្រកួត ដើម្បីត្រៀម ចូលរួមពិធីបើកដំណើរការនូវរដូវកាលពាន់រង្វាន់បៀលប្រាយ សម្រាប់ឆ្នាំសិក្សា ២០១៥-២០១៦ ជាលទ្ធផលក្នុងការប្រកួតក្រុម Force Unify ទទួលបានគ្រាប់បញ្ចូលទី ៤គ្រាប់ ចំណែក Eco Team ទទួលបានគ្រាប់បញ្ចូលទី ២ គ្រាប់។
Keystone FC Vs BBU-CFL
7:24 AM
Build Bright University (BMC)
នៅថ្ងៃទី ២៣ មករា ២០១៦នេះ ក្រុម Keystone FC បានធ្វើការប្រកួត បាល់ទាត់មិត្តភាព ជាមួយ ក្រុមBBU-CFL ដែលជាលទ្ធផល Keystone FC ទទួលបាន៣គ្រាប់ ចំណែក BBU-CFL ទទួលបាន២គ្រាប់។ នៅថ្ងៃខាងមុខក្រុមទាំង២ និង បន្តការប្រកួតជាមួយគ្នាទៀត ដូច្នេះប្រិយមិត្ត ស្នេហាវិស័យកីឡាសូម កុំភ្លេចរងចាំទស្សនានៅវគ្គបន្ត សូមអរគុណ។
លទ្ធផល ប្រកួតបាល់ទាត់ មិត្តភាព រវាងកម្ពុជា - ថៃ
6:32 AM
Build Bright University (BMC)
លទ្ធផលប្រកួតបាល់ទាត់ មិត្តភាពរវាងកម្ពុជា-ថៃ៖ កម្ពុជាឈ្នះថៃ ៦ទល់នឹង៥ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ មិត្តភាពអន្តរជាតិ មួយរវាងក្រុម Cambodia All Stars របស់កម្ពុជា និងក្រុមលំដាប់កំពូល របស់ថៃ Buriram United នាពហុកីឡាដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃទី២៣ ខែ មករា នេះ ដែលមានអ្នកទស្សនាជាង៥ម៉ឺននាក់។ ការរៀបចំប្រព្រឹត្តិការប្រកួតនេះ ដើម្បីអបអរសាទរខួបទី៦៥ឆ្នាំ នៃទំនាក់ទំនងមិត្តភាពកម្ពុជាថៃ។ ក្រៅពីនេះ ការលក់សំបុត្រចូលទស្សនានេះ គឺដើម្បីយកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។លទ្ធផលប្រកួត៩០នាទី គឺក្រុមទាំងពីរបាន២គ្រាប់ដូចគ្នា ហើយលទ្ធផលប៉េណាំទី កម្ពុជាបានទាត់ចូល៤គ្រាប់បន្ថែមទៀត ខណៈថៃទាត់ចូលតែ៣គ្រាប់ ក្នុងចំណោម៥ជើងស្មើ។
Thursday, January 21, 2016
ការធ្វើតេស្ត ភ្លើងសម្រាប់ កម្មវិធីថ្ងៃ ប្រកួត បាល់ទាត់ សប្បុរសធម៍មិត្តភាព អន្ដរជាតិ
5:22 PM
Build Bright University (BMC)
ការធ្វើតេស្ត ភ្លើងសម្រាប់កម្មវិធីថ្ងៃ ប្រកួត
ការប្រកួតបាល់ទាត់ សប្បុរសធម៍មិត្តភាព អន្ដរជាតិ
(អបអរខួបលើកទី៦៥ នៃទំនាក់ទំនងការទូត រវាងកម្ពុជានិងថៃ)
២៣/០១/២០១៦ | ម៉ោង ៦:៣០ ល្ងាច | ពហុកីឡដ្ឋានជាតិ
ផ្សាយផ្ទាល់ដោយ PNN
ក្រុមតារាបាល់ទាត់កម្ពុជា vs Buriram United
ចំណូលពី ការប្រកួតនឹងត្រូវ បរិច្ចាកទៅ មន្ទីរពេទ្យគន្ធបប្ផា។
តម្លៃសំបុត្រ:
ប្រភេទ ១: ៨,០០០៛
ប្រភេទ ២: ៤,០០០៛
សំបុត្រនឹងចាប់ផ្តើមលក់ពី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦
ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច នៅពហុកីឡដ្ឋានជាតិ។
សម្រាប់ ពត៌មានបន្ថែមសូមទាក់ទងមកលេខ ០៧១ ៤៨ ៦៩ ៤៧៥ ឬ ០១៥ ៤៤ ៧៦ ៨០ ក្នុងម៉ោងធ្វើការ។
ការប្រកួតបាល់ទាត់ សប្បុរសធម៍មិត្តភាព អន្ដរជាតិ
(អបអរខួបលើកទី៦៥ នៃទំនាក់ទំនងការទូត រវាងកម្ពុជានិងថៃ)
២៣/០១/២០១៦ | ម៉ោង ៦:៣០ ល្ងាច | ពហុកីឡដ្ឋានជាតិ
ផ្សាយផ្ទាល់ដោយ PNN
ក្រុមតារាបាល់ទាត់កម្ពុជា vs Buriram United
ចំណូលពី ការប្រកួតនឹងត្រូវ បរិច្ចាកទៅ មន្ទីរពេទ្យគន្ធបប្ផា។
តម្លៃសំបុត្រ:
ប្រភេទ ១: ៨,០០០៛
ប្រភេទ ២: ៤,០០០៛
សំបុត្រនឹងចាប់ផ្តើមលក់ពី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦
ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច នៅពហុកីឡដ្ឋានជាតិ។
សម្រាប់ ពត៌មានបន្ថែមសូមទាក់ទងមកលេខ ០៧១ ៤៨ ៦៩ ៤៧៥ ឬ ០១៥ ៤៤ ៧៦ ៨០ ក្នុងម៉ោងធ្វើការ។
ក្រុម Buriram United នឹងមកដល់ កម្ពុជានៅវេលា ម៉ោង ៤:២៥ នាទីស្អែកនេះ
1:57 AM
Build Bright University (BMC)
កីឡាករក្នុងក្រុម Buriram United ចំនួន ១៨នាក់និងក្រុមគ្រូបង្វឹក នឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅរសៀលម៉ោង ៤:២៥ នាទីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ស្អែក ដើម្បីត្រៀម ប្រកួតបាល់ទាត់ លក្ខណៈមិត្តភាព អន្តរជាតិ បែបមនុស្សធម៌ ជាមួយក្រុមបាល់ទាត់ Cambodia All Stars នៅស្ងៃសៅរ៍ចុងសប្ដាហ៍នេះ។ នេះបើយោងតាមការ អោយដឹងមកពីប្រភព ខាងក្លិបបាល់ទាត់ Buriram United។ ប្រភពបានបង្ហាញថា ថ្នាក់ដឹកនាំ និងកីឡាករដែលពាក់ព័ន្ធ ក៏ដូចជាក្រុមការងារដែលត្រូវរៀបចំការប្រកួតបានមកដល់កម្ពុជាហើយ គឺតាំងពីម៉ោង ៨:១៥ នាទីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២១ ខែមករា ឆ្នាំ២០១៦ មកម្លេះ ដើម្បីត្រៀមចូលរួមក្នុងការធ្វើសន្និសិទសារព័ត៌មាននៅថ្ងៃស្អែកនេះ។
គួរបញ្ជាក់ផងដែរថា ក្រុមបាល់ទាត់ Cambodia All Stars នឹងត្រូវប្រកួតជាមួយក្រុម Buriram United នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះក្នុងការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិបែបសប្បុរសធម៌ មួួយដើម្បីយកប្រាក់ដែលទទួលបានពីការលក់សំបុត្រ ទៅជួយមន្ទីរពេទ្យគន្ធបុប្ផា ដោយសំបុត្រចូលរួមទស្សនាមានតម្លៃ ៤០០០រៀល (សម្រាប់កន្លែងអង្គុយធម្មតា) និង ៨០០០រៀល (សម្រាប់កន្លែងអង្គុយមានកៅអីជ័រ) នឹងត្រូវប្រកួតនៅវេលាម៉ោង ៦:៣០ នាទីល្ងាច នៅលើទីលានបាល់ទាត់នៃពហុកីឡដ្ឋានជាតិ ព្រមទាំងមានការផ្សាយផ្ទាល់តាមរយៈស្ថានីយ៍ទូរទស្សន៍ PNN ផងដែរ៕
Monday, January 18, 2016
ការប្រកួតបាល់ទាត់ សប្បុរសធម៍មិត្តភាព អន្ដរជាតិ
7:34 PM
Build Bright University (BMC)
ការប្រកួតបាល់ទាត់ សប្បុរសធម៍មិត្តភាព អន្ដរជាតិ
(អបអរខួបលើកទី៦៥ នៃទំនាក់ទំនងការទូត រវាងកម្ពុជានិងថៃ)
២៣/០១/២០១៦ | ម៉ោង ៦:៣០ ល្ងាច | ពហុកីឡដ្ឋានជាតិ
ផ្សាយផ្ទាល់ដោយ PNN
ក្រុមតារាបាល់ទាត់កម្ពុជា vs Buriram United
ចំណូលទាំងអស់ពី ការប្រកួតនឹងត្រូវ បរិច្ចាកទៅ មន្ទីរពេទ្យគន្ធបប្ផា។
តម្លៃសំបុត្រ:
ប្រភេទ ១: ៨,០០០៛
ប្រភេទ ២: ៤,០០០៛
សំបុត្រនឹងចាប់ផ្តើមលក់ពី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦
ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច នៅពហុកីឡដ្ឋានជាតិ។
សម្រាប់ ពត៌មានបន្ថែមសូមទាក់ទងមកលេខ ០៧១ ៤៨ ៦៩ ៤៧៥ ឬ ០១៥ ៤៤ ៧៦ ៨០ ក្នុងម៉ោងធ្វើការ។
-------------------------- -------------------------- -------------------------- -----------
International Friendly Charity Match
(Celebrating the 65th anniversary of the diplomatic relations between Cambodia and Thailand)
23/01/2016 | 6:30 PM | National Stadium
Live on PNN
Cambodia All-Stars vs Buriram United
All proceeds will go toward Kun Thak Bopha Hospital.
Ticket prices:
Category 1: 8,000៛
Category 2: 4,000៛
The tickets will go on sale from 20th January 2016
from 9 AM to 6 PM at National Stadium.
For more information, please contact 071 48 69 475 or 015 44 76 80 during working hours.
(អបអរខួបលើកទី៦៥ នៃទំនាក់ទំនងការទូត រវាងកម្ពុជានិងថៃ)
២៣/០១/២០១៦ | ម៉ោង ៦:៣០ ល្ងាច | ពហុកីឡដ្ឋានជាតិ
ផ្សាយផ្ទាល់ដោយ PNN
ក្រុមតារាបាល់ទាត់កម្ពុជា vs Buriram United
ចំណូលទាំងអស់ពី ការប្រកួតនឹងត្រូវ បរិច្ចាកទៅ មន្ទីរពេទ្យគន្ធបប្ផា។
តម្លៃសំបុត្រ:
ប្រភេទ ១: ៨,០០០៛
ប្រភេទ ២: ៤,០០០៛
សំបុត្រនឹងចាប់ផ្តើមលក់ពី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៦
ពីម៉ោង ៩ ព្រឹក ដល់ម៉ោង ៦ ល្ងាច នៅពហុកីឡដ្ឋានជាតិ។
សម្រាប់ ពត៌មានបន្ថែមសូមទាក់ទងមកលេខ
--------------------------
International Friendly Charity Match
(Celebrating the 65th anniversary of the diplomatic relations between Cambodia and Thailand)
23/01/2016 | 6:30 PM | National Stadium
Live on PNN
Cambodia All-Stars vs Buriram United
All proceeds will go toward Kun Thak Bopha Hospital.
Ticket prices:
Category 1: 8,000៛
Category 2: 4,000៛
The tickets will go on sale from 20th January 2016
from 9 AM to 6 PM at National Stadium.
For more information, please contact 071 48 69 475 or 015 44 76 80 during working hours.
Sunday, January 17, 2016
Sunday, December 27, 2015
កម្ពុជា ចាញ់ក្រុមចិន ១ ទល់ ០ នៅវគ្គ១/៤ ពានអាស៊ាន-ចិន
8:54 PM
Build Bright University (BMC)
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានប្រកួតចាញ់ក្រុម Kunming Yiya Yang Guang របស់ចិន ដោយលទ្ធផល ១ ទល់ ០ ក្នុងវគ្គ ១/៤ ផ្ដាច់ព្រ័ត្រនៃពានរង្វាន់ 2015 Yunnan-ASEAN International Football Open Tournament លើទីលានកីឡដ្ឋាន Mangshi Stadium ក្នុងទីក្រុង Mangshi ខេត្ត Yunnan។
សម្រាប់ជម្រើស ១១ នាក់ដំបូងរបស់លោកគ្រូ Lee Tae Hoon ថ្ងៃនេះមាន៖
អ្នកចាំទី៖ ប្រាក់ មុន្នីភារុណ
ខ្សែការពារ៖ ពុំ ដារាំង, នេន សុធារ័ត្ន, សាន់ ធីដេត និងសឿយ វិសាល
ខ្សែបម្រើ៖ រឿម ចាន់រឿន. ទូច រ៉ូម៉ា, ឈិន ឈឿន, ទិត្យ ឌីណា,
ខ្សែប្រយុទ្ធ៖ ច្រឹង ពលរដ្ឋ និង ផានី អ៊ីរដ្ឋា
ក្រុមកម្ពុជា អស់ឱកាសឡើងទៅជុំបន្ទាប់ហើយ បន្ទាប់ពីបរាជ័យនេះ។ យោងតាមលោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទួទៅក្រុមជម្រើសជាតិ បានប្រាប់មកថា ក្រុមកម្ពុជា នឹងធ្វើដំណើរត្រឡប់មកវិញ នៅថ្ងៃព្រហស្បត្តិ៍ ស្អែកនេះ។
សរុបមកក្រុមកម្ពុជា ធ្លាប់បានឆ្លងកាត់ ប្រកួតក្នុងពូល E ដោយក្នុងនោះបានយកឈ្នះក្រុម Baotou Nanjiao FC របស់ចិនដោយលទ្ធផល ៣ ទល់ ១ ហើយបន្តឈ្នះក្រុម Lao Champa ដោយលទ្ធផល ២១ ទល់ ០ និងចុងក្រោយចាញ់ក្រុម Hà Nội T&T ក្នុងលីកកំពូលរបស់វៀតណាម ៣ទល់១ និងស្មើជាមួយក្រុម Yunnan។ ចុងក្រោយចាញ់ក្រុម Kunming Yiya Yang Guang ១ ទល់ ០ វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នេះ។
ពាន រង្វាន់អាស៊ាន-ចិននេះមានក្រុមចូលរួមចំនួន ៩ ដោយក្នុងនោះមានតែ ២ ពូលទេ គឺពូល E និងពូល F។ សម្រាប់កម្ពុជា ស្ថិតក្នុងពូល E ជាមួយក្រុម Baotou Nanjiao FC របស់ចិន, Lao Champa របស់ឡាវ, Hà Nội T&T របស់វៀតណាម និងក្រុម Yunnan របស់ម្ចាស់ផ្ទះ។ ចំណែកពូល F មានក្រុមជម្រើសជាតិ បង់ក្លាដេស, មីយ៉ាន់ម៉ា, ក្លិបHe Bei Jing Ying FC របស់ចិន និងក្លិប Lijiang FC របស់ចិន។
ពានរង្វាន់នេះរៀបចំឡើងក្នុងគោលបំណងភ្ជាប់មិត្តភាពតំបន់អាស៊ាន និងប្រទេសចិននេះ នឹងរៀបចំចាប់ពីថ្ងៃទី ២០ ដល់ ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅទីក្រុង Mang Shi City ក្នុងខេត្តYunnan ដែលមានព្រំប្រទល់ជាប់នឹងប្រទេសតំបន់អាស៊ាន ដូចជា វៀតណាម ឡាវ និង មីយ៉ាន់ម៉ា ជាដើម ដោយរៀបចំចាប់ពីថ្ងៃទី ២០ ដល់ ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៥៕
MFCL-All Stars ប៉ះ Asian All Stars នៅស្តាតចាស់
8:30 PM
Build Bright University (BMC)

ក្រុមកីឡាករ កម្ពុជាដែលលេង នៅក្នុងលីក កំពូល MFCL-All Stars នឹងជួបប្រកួត មិត្តភាព ជាមួយក្រុមកីឡាករ ជនជាតិអាស៊ី ប្រកបអាជីព នៅកម្ពុជា Asian All Stars នៅវេលាម៉ោង ៣ រសៀលនេះ ដើម្បីរៃអង្គាសប្រាក់ ជួយកុមារ ក្រីក្រ និងរស់នៅតាមតំបន់ ដាច់ស្រយាល នានា។
ក្រុមបាល់ទាត់ Asian All Stars ភាគច្រើនមានកីឡាករ ជាជនជាតិជប៉ុន ប្រកបអាជីព ក្នុងលីក កំពូល និងដឹកនាំ ដោយលោក Tetsu Karakida គ្រូបង្វឹកប្រចាំសាលា បាល់ទាត់ GFA Soriya។ ចំណែកក្រុម MFCL-All Stars ដឹកនាំដោយ លោក ភា សុភ័ក្ត្រា និងមានកីឡាករ ល្អៗជាច្រើន រូបមកពីក្រុមនានា ក្នុងលីកកំពូល ដូចជា ប្រាក់ មុន្នីឧត្តម គួច សុកុម្ភៈ នេន សុធារ័ត្ន ឈិន ឈឿន អ៊ុំ សេរីរ័ត្ន និងអ្នកចាំទី ក្រុមបឹងកេតអង្គរ ស៊ូ យ៉ាទី ជាដើម។
ការប្រកួត រវាងក្រុមទាំង២ នឹងធ្វើឡើងនៅ វេលាម៉ោង ៣រសៀល ថ្ងៃទី២៧ ខែធ្នូខាងមុខ លើទីលានកីឡាដ្ឋាន កងយោធពល ខេមរភូមិន្ទ (ស្តាតចាស់)។ ជំនួបនេះរៀបចំ ឡើងដោយក្រុម ការងារ Kid Project ក្នុងគោលបំណង ស្វែងរកថវិកា ទៅជួយដល់ កុមារកំព្រា និងក្រីក្រ នៅកម្ពុជា។ សំបុត្រចូលរួម ទស្សនាមានតម្លៃ ៥ពាន់រៀលប៉ុណ្ណោះ ហើយប្រាក់ដែល ទទួលបាននឹង ផ្ដល់ជូន អង្គការនានា។
លោក ភា សុភ័ក្ត្រា អ្នកដឹកនាំក្រុម MFCL-All Stars បានសំណូមពរ ដល់អ្នកគាំទ្រ ឲ្យចូលរួមទស្សនា ទាំងអស់គ្នា ដើម្បីបានឃើញ ពីទឹកចិត្តកីឡាករ បាល់ទាត់នាំគ្នាលេង ដើម្បីមនុស្សធម៌ មិនមែនជា ការប្រកួតប្រជែង និងមិនមែន ស្វែងរកផលចំណេញ គឺលេងចេញពីឆន្ទៈ ជួយដល់សង្គមពិតៗ៕

























