Soccer Rules

បទបញ្ជាផ្ទៃក្នុង
ការប្រកួតបាល់ទាត់
១. កីឡាករត្រូវតែជានិស្សិតកំពុងសិក្សា រឺ ជាអតីតនិស្សិតសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ
២. កីឡាករត្រូវមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ
៣. ក្នុងមួយក្រុមត្រូវមានសមាជិកចំនួន ពី ១០នាក់ ទៅ១៣នាក់ និង បែងចែកតួនាទីឲ្យបានច្បាស់លាស់
៤. ក្នុងមួយប្រកួតក្រុមនីមួយៗអាចស្នើសុំប្តូរកីឡាករបានចំនួន ៥លើក
៥. កីឡាករត្រូវមានបរិក្ខាគ្រប់គ្រាន់ (ស្បែកជើង ស្រោមជើង ស្មងការពារជើង ខោអាវ ជាដើម)
៦. កីឡាករត្រូមានអនាម័យខ្លួនប្រាណ ដូចជា ក្រចកដៃ ក្រចកជើង ចងសក់ រឺ ពាក់បូករណីសក់វែង
៧. ត្រូវចូលរួមអបអរសារទរដោយការទះដៃចំពោះកីឡាករដែលលេងបានយ៉ាងល្អ
៨. ត្រូវចូលរួមសម្រួលអារម្មណដល់កីឡាករដែលមានកំហុសក្នុងការប្រកួត
៩. ហាមប្រមាថ មើលងាយ រឺ ប្រើពាក្យសម្តីអសុរសចំពោះកីឡាករណាម្នាក់ក្នុងពេលកំពុងប្រកួត
១០. ហាមរត់ចេញក្រៅខ្សែនៅពេលបាល់នៅក្នុងទីលាននៃការប្រកួត
១១. រក្សានៅឥរិយាបទល្អនៅពេលមានគ្រាប់ស៊ុតបញ្ចូលទីកើតឡើង(ហាមដោះអាវ រឺ ធ្វើសញ្ញាមិនល្អ...)
១២. ក្រុមដែលទទួលបានកាតលឿងត្រូវពិន័យជាទឹកប្រាក់ចំនួន ២,០០០រៀល
១៣. កាតក្រហមពិន័យជាទឹកប្រាក់ចំនួន ៥,០០០រៀល ហើយខកខានមិនបានប្រកួតចំនួន១ប្រកួតគិតចាប់ពីការប្រកួតបន្ទាប់
១៤. ក្រុមដែលចុះចាញ់ រឺ បោះបង់ការប្រកួតត្រូវពិន័យជាប្រាក់ ៥០,០០០រៀល
១៥. គ្រប់ការប្រកួតទាំងអស់ត្រូវគោរពតាមច្បាប់របស់ FIFA សព្វថ្ងៃ