Sunday, December 27, 2015

​កម្ពុជា ចាញ់​​ក្រុម​ចិន​ ១ ទល់ ០ នៅ​វគ្គ១/៤ ពាន​អាស៊ាន-ចិន

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​​ក្រុម​​ Kunming Yiya Yang Guang របស់​ចិន ដោយ​លទ្ធផល ១ ទល់ ០ ក្នុង​វគ្គ ១/៤ ផ្ដាច់ព្រ័ត្រនៃ​​ពាន​រង្វាន់ 2015 Yunnan-ASEAN International Football Open Tournament លើ​ទីលាន​កីឡដ្ឋាន Mangshi Stadium ក្នុង​ទីក្រុង Mangshi ខេត្ត Yunnan។

សម្រាប់​ជម្រើស ១១ នាក់​ដំបូង​របស់​លោក​គ្រូ Lee Tae Hoon ថ្ងៃ​នេះ​មាន៖
អ្នកចាំទី៖ ប្រាក់ មុន្នីភារុណ
ខ្សែ​ការពារ៖ ពុំ ដារាំង, នេន សុធារ័ត្ន, សាន់ ធីដេត និង​សឿយ វិសាល
ខ្សែ​បម្រើ៖ រឿម ចាន់រឿន. ទូច រ៉ូម៉ា, ឈិន ឈឿន, ទិត្យ ឌីណា,
ខ្សែប្រយុទ្ធ៖ ច្រឹង ពលរដ្ឋ និង ផានី អ៊ីរដ្ឋា

ក្រុម​កម្ពុជា អស់​ឱកាស​ឡើង​ទៅ​ជុំ​បន្ទាប់​ហើយ បន្ទាប់​ពី​បរាជ័យ​នេះ។ យោង​តាម​លោក ឆាំង ពិសិដ្ឋ អ្នកចាត់ការទួទៅក្រុម​ជម្រើស​ជាតិ បាន​ប្រាប់​មក​ថា ក្រុម​កម្ពុជា នឹង​ធ្វើ​ដំណើរ​ត្រឡប់​មក​វិញ នៅ​ថ្ងៃ​ព្រហស្បត្តិ៍ ស្អែក​នេះ។

សរុប​មក​ក្រុម​កម្ពុជា ធ្លាប់​បាន​ឆ្លង​កាត់​ ប្រកួត​​ក្នុង​ពូល E ដោយ​ក្នុង​នោះ​បាន​យក​ឈ្នះ​ក្រុម Baotou Nanjiao FC របស់​ចិន​ដោយ​លទ្ធផល ៣ ទល់ ១ ហើយ​បន្ត​​ឈ្នះ​ក្រុម Lao Champa ដោយ​លទ្ធផល ២១ ទល់ ០ និង​ចុង​ក្រោយ​ចាញ់​ក្រុម Hà Nội T&T ក្នុង​លីក​កំពូល​របស់​វៀតណាម ៣ទល់១ និង​ស្មើ​ជាមួយ​ក្រុម Yunnan។ ចុង​ក្រោយ​ចាញ់​ក្រុម Kunming Yiya Yang Guang ១ ទល់ ០ វគ្គ ១/៤ ផ្ដាច់ព្រ័ត្រ នេះ។

ពាន ​រង្វាន់​​អាស៊ាន​-ចិន​​នេះ​មាន​​ក្រុម​ចូលរួម​ចំនួន ៩ ដោយ​ក្នុង​នោះ​មាន​តែ ២ ពូល​ទេ គឺ​ពូល E និង​ពូល F។ សម្រាប់​កម្ពុជា ស្ថិត​ក្នុង​ពូល E ជាមួយ​ក្រុម Baotou Nanjiao FC របស់​ចិន, Lao Champa របស់​ឡាវ, Hà Nội T&T របស់​វៀតណាម និង​ក្រុម Yunnan របស់​ម្ចាស់​ផ្ទះ។ ចំណែក​ពូល F មាន​ក្រុម​ជម្រើស​ជាតិ បង់ក្លាដេស, មីយ៉ាន់ម៉ា, ក្លិប​He Bei Jing Ying FC របស់​ចិន និង​ក្លិប​ Lijiang FC របស់​ចិន។

ពានរង្វាន់​នេះ​រៀបចំ​ឡើង​ក្នុង​គោល​បំណង​ភ្ជាប់​មិត្តភាព​តំបន់​អាស៊ាន និង​ប្រទេស​ចិន​នេះ នឹង​រៀបចំ​ចាប់​ពី​​ថ្ងៃ​ទី ២០ ដល់ ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៥ នៅ​ទីក្រុង Mang Shi City ក្នុង​​ខេត្តYunnan ដែល​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​តំបន់​អាស៊ាន ដូចជា វៀតណាម ឡាវ និង មីយ៉ាន់ម៉ា ជាដើម ដោយ​​រៀបចំ​​ចាប់​ពី​​ថ្ងៃ​ទី ២០ ដល់ ៣០ ខែ វិច្ឆិកា ឆ្នាំ ២០១៥៕