Message

បរិស្ថានសុខភាព ល្អ គឺជាកត្ដា គន្លឹះដែលធានា និរន្ដរភាព និង គុណភាព នៃការសិក្សា ស្រាវជ្រាវ របស់ និស្សិត ទាំងអស់ដែល សិក្សានៅ សាកលវិទ្យាល័យ បៀលប្រាយ ទូទាំងសាខា រាជធានី -ខេត្ដ ហើយនេះក៏ជា គោលដៅសំខាន់ ដែលសាកលវិទ្យាល័យ បៀលប្រាយ បាន បង្កើត និងអភិវឌ្ឍន៍ សកម្មភាព កីឡា ជាច្រើនប្រភេទ ដើម្បីជំរុញនិស្សិត ឲ្យ ចូលរួម លើកស្ទួយ វិស័យ អប់រំកាយ និង កីឡា ឆ្ពោះទៅសម្រេចឲ្យ បានបរិស្ថានសុខភាពល្អ ក្នុងសាកលវិទ្យាល័យ សហគមន៍ និង សម្រាប់យើង ទាំងអស់គ្នា ។ រហូតមកដល់ ពេលនេះ សាកលវិទ្យាល័យ បៀលប្រាយ មានសកម្មភាពកីឡា ជាច្រើនរួមមាន៖ កីឡាបាល់ទាត់ ក្នុងសាល បាល់ទាត់ យុវជនអាយុ ក្រោម១៩ឆ្នាំ ១៥ឆ្នាំនិង១៣ឆ្នាំ កីឡាបាល់ទះ បុរស បាល់ទះនារី បាល់បោះ បុរស បាល់បោះនារី អត្ដពលកម្មបុរស និង អត្ដពលកម្មនារី ។ កីឡាករនិសិ្សតដែលចូលរួម ក្នុងសកម្មភាពកីឡាទាំងនេះ បច្ចុប្បន្ន សរុបជាង ២០០នាក់ ចូលរួមយ៉ាងសកម្ម ជារៀងរាល់ ឆ្នាំក្នុងការ ប្រកួត ពានរង្វាន់ សម្ដេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន ពានរង្វាន់ ឧត្ដមសិក្សា និង មធ្យមសិក្សា ឯកទេស ពានរង្វាន់សហព័ន្ធ កីឡាបាល់ទាត់កម្ពុជា ពានរង្វាន់ MetFone និង ពានរង្វាន់ សាកលវិទ្យាល័យ រួមមាន ៖ ពានរង្វាន់ Banzai ពានរង្វាន់ Cannon នៅប្រទេសថៃ និង ការប្រកួត លក្ខណៈ មិត្ដភាពជាមួយសាកលវិទ្យាល័យ អន្ដរជាតិ ជាច្រើនមកពី ប្រទេសជប៉ុន កូរ៉េ វៀតណាម និងថៃ ។ ល ។ បៀលប្រាយ យូណាយធីត ក្លឹប ត្រូវបានគេស្គាល់ យ៉ាងទូលំទូលាយ ថា ជាក្លឹប បាល់ទាត់ អាជីពនិស្សិត សាកលវិទ្យាល័យ តែមួយគត់នៃ សហព័ន្ធ កីឡាបាល់ទាត់ កម្ពុជា ដែលតែងតែ ចូលរួមប្រកួត ដណ្ដើម ពានរង្វាន់ គ្រប់ប្រភេទ ជារៀងរាល់ឆ្នាំ។ និស្សិត ទាំងអស់ ដែលសិក្សានៅ សាកលវិទ្យាល័យ បៀលប្រាយ ត្រូវបាន លើកទឹកចិត្ដឲ្យ ចូលរួមគ្រប់ សកម្មភាពកីឡា ទៅតាមនិស្ស័យ និង សមត្ថភាព រៀងៗខ្លួន។