Saturday, January 23, 2016

លទ្ធផល ប្រកួតបាល់ទាត់ មិត្តភាព រវាងកម្ពុជា - ថៃ

លទ្ធផលប្រកួតបាល់ទាត់ មិត្តភាពរវាងកម្ពុជា-ថៃ៖ កម្ពុជាឈ្នះថៃ ៦ទល់នឹង៥ព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ មិត្តភាពអន្តរជាតិ មួយរវាងក្រុម Cambodia All Stars របស់កម្ពុជា និងក្រុមលំដាប់កំពូល របស់ថៃ Buriram United នាពហុកីឡាដ្ឋានជាតិអូឡាំពិក នៅល្ងាចថ្ងៃទី២៣ ខែ មករា នេះ ដែលមានអ្នកទស្សនាជាង៥ម៉ឺននាក់។ ការរៀបចំប្រព្រឹត្តិការប្រកួតនេះ ដើម្បីអបអរសាទរខួបទី៦៥ឆ្នាំ នៃទំនាក់ទំនងមិត្តភាពកម្ពុជាថៃ។ ក្រៅពីនេះ ការលក់សំបុត្រចូលទស្សនានេះ គឺដើម្បីយកថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា។លទ្ធផលប្រកួត៩០នាទី គឺក្រុមទាំងពីរបាន២គ្រាប់ដូចគ្នា ហើយលទ្ធផលប៉េណាំទី កម្ពុជាបានទាត់ចូល៤គ្រាប់បន្ថែមទៀត ខណៈថៃទាត់ចូលតែ៣គ្រាប់ ក្នុងចំណោម៥ជើងស្មើ។